0

ខេត្ត​មណ្ឌលគិរី ៖ ដោយ​មានការ​ជឿទុក​ចិត្តលើ​កោះ​សន្តិភាព ដែល​ជាអង្គភាព​សារព័ត៌​មាន​ឈាន​មុខគេ​ក្នុង​ស្រុក ​នឹង​ជា​ស្ថាប័ន​សារព័ត៌​មាន ​ដែលតែង​បាន​ជួយដល់​ទុរគត​ជននាពេល​កន្លងមក​។

សប្បុ​រសជន​ដែល​រស់​នៅ​ខេត្តមណ្ឌល​គិរី បា​ននាំគ្នា​បរិច្ចានូវ​ថវិកាផ្ទាល់​ខ្លួន តាម​រយៈកោះ​សន្តិភាព​ជូន​ដល់ លោក​យាយ​លោកតា​ទុរគតជ​នចំនួន​បីគ្រួសារ ​រស់នៅ​ស្រុក​ស្វាយអន្ទរ ​ ស្រុកមេសាង នឹង ស្រុកបាភ្នំ ​ខេត្តព្រៃ​វែង ក្រោយ​ពីក្រុម​ការ​ងារអ្នក​យកព័ត៌មាន​ប្រចាំខេត្ត​មណ្ឌល​គិរី បាន​គៀងគរ​ប្រមូល​បាន​នូវថវិកា​មួយ​ចំនួន​នឹង​គ្រឿង​ឧប​ភោគ​បរិភោគ ​ ពីសប្បុរជន​​ដែលរស់នៅ​ខេត្តមណ្ឌ​លគិរី។
សកម្មភាព​មនុស្សធម៌​ខាងលើនេះ​បាន ធ្វើឡើងកាល​ពី​ថ្ងៃទី២២ ធ្នូ ​២០១៤ ​។

គ្រួសារទី​១.លោកតា ​ខាត់ កុល ​អាយុ៨៤​ឆ្នាំ សព្វ​ថ្ងៃរស់​នៅភូមិ​ព្រៃឈើ​ទាល ​ឃុំសំរោង​ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​បានពិការ​ភ្នែកតាំង​ពីសម័យ​ប៉ុល​ពត ហើយ​បច្ចុប្បន្ន​លោកតា​រស់នៅ​ក្នុងគ្រួសារ​ជាមួយ​កូនស្រី​មេម៉ាយ​ឈឺរ៉ាំរ៉ៃម្នាក់​ នឹងកូន​ស្រីវិក​លចរិកម្នាក់ ។

មេភូមិព្រៃ​ឈើទាល​ លោក​ ឡុង សាត ​បានឲ្យ​ដឹង​ថា គ្រួ​សារ​លោក​តាខាត់ ​កុល ​នេះរា​ល់ថ្ងៃគាត់​រស់នៅលំបាក​ខ្លាំងណាស់​ព្រោះ​គាត់ (តា ខាត់ កុល)​ពិការភ្នែក​ទាំង​ពីរ​ចាស់​ជរា ​ចំនែកកូនស្រីម្នាក់ដែលមានសតិគ្រប់គ្រាន់ បែរជាមានជំងឺប្រចាំកាយធ្វើការរកស៊ីអ្វីពុំកើត ដោយ​ឡែក​កូនស្រី​ម្នាក់​ក៏មាន​ជំងឺឆ្កូត​ទៀត ។

អំណោយ​សប្បុរសធម៌​ដែលក្រុមការ​ងារ​អ្នក​យក​ព័ត៌មា​នប្រចាំ​ខេត្ត​មណ្ឌល​គិរី នាំយក​ទៅជូនគ្រួសារ​លោកតា ខាត់ កុល ​មានដូចជា​​អង្ករ​មួយបាវ​ស្មើរ៥០​គីឡូក្រាម ​មី៥០​កញ្ចប់ ទឹកស៊ីអីុ​វ​មួយ​យួរ ​ត្រីខមួយ​យួរ ​នឹងថវិការ​ចំនួន​២០ម៉ឺនរៀល ។

គ្រួសារទី២.​លោក​យាយ ចាន់ យឿន ​អាយុ៨៧ឆ្នាំ ​សព្វថ្ងៃ​រស់នៅ​ភូមិក្បាល​ខ្វែក ​ឃុំស្វាយ​ជ្រុំ ​ស្រុក​មេសា ខេត្ត​ព្រៃវែង​ បានធ្លាក់​ខ្លួនឈឺ​ងើបពី​កន្ទេល​ជិត​ដប់ឆ្នាំ​មកហើយ ។

បច្ចុប្បន្ន​លោក​យាយ​រស់នៅ​ជាមួយ​កូន​ស្រី​មេម៉ាយ​ម្នាក់ ​លើខ្ទ​មស្លឹកត្នោ​តរហែករ​យីរយ៉ាក​ នឹងចៅៗ​ចំនួន៨នាក់​ក្នុងបន្ទុក ។ លោក​ព្រឹម ​ហឿន មេភូមិ​ក្បាល​ខ្វែក ​បានឲ្យ​ដឹងថា ​លោកយាយ ចាន់ យឿន ​​បានធ្លាក់ខ្លួនឈឺបន្ទាប់​ពីលោក​យាយ ក្លាយជា​មេគ្រួសារ​ព្រោះប្តី​លោកយាយ​បានស្លាប់​យូរណាស់​មកហើយ​ ។

 អំណោយ​សប្បុរសធម៌​មពីក្រុមការ​ងារដែលអ្នក​យក​ព័ត៌មាន​ប្រចាំខេ​ត្តមណ្ឌល​គិរីយកទៅ​ជូនគ្រួសារ​លោកយាយ​ មាន​ដូចជា​អង្ករមួយ​បាវស្មើរ៥០គីឡូ​ក្រាម​មី៥​០​កញ្ចប់ ទឹកស៊ីអីុវ​មួយយួរ ត្រីខ​មួយយួរ​ នឹងថវិការចំ​នួន១៥ម៉ឺនរៀល ។

គ្រួសារទី៣.​លោកយាយ ឡៃ ម៉ៃ ​អាយុ៨៥ឆ្នាំ​ សព្វថ្ងៃរស់​នៅភូមិកាឡី​​ខាងត្បូង ឃុំស្ពឺ(ក) ​ស្រុកបាភ្នំ ខេត្ត​ព្រៃ​​វែង ។ បច្ចុប្បន្នលោ​ករស់នៅ​ម្នាក់ឯង​ ពុំមានកូន​ចៅទេ ហើយ​ប្តីរបស់​លោក​យាយត្រូវ​បានប៉ុល​ពតយក​ទៅសម្លាប់​តាំងពីឆ្នាំ១៩៧៥ម​កម៉្លេះ ​។

 អ្នកភូមិ រ​​​ស់នៅជិតខាងលោកយា​យបាន​ឲ្យដឹងថា រាល់ថ្ងៃនេះ​លោក​យាយពុំ​អាចរក​ចំនូលអ្វីមក​ចិញ្ចឹមជីវិត​បាន​ឡើយ ក្រៅពីអ្នកជិត​ខាងនឹង​កូនក្មួយមួយចំនួន ជួយឧបត្តម​បាន​បន្តិចបន្តួច ​។ ហើយរាល់ថ្ងៃនេះ​លោកយាយ​ក៏កំពុង​មានជំងឹ​ជាប់ជា​ប្រចាំ​ថ្ងៃផងដែរ ។

 អំណោយ​សប្បុរស​ធម៌​ពីក្រុម​ការងារដែល​អ្នកយក​ព័ត៌មាន​​ប្រចាំខេត្តមណ្ឌល​គិរីយកទៅជូ​នគ្រួសារ​លោក​យាយ មានដូចជា​អង្ករ​មួយ​បាវស្មើរ៥​០គីឡូក្រា​ម មី៥​០កញ្ចប់ ទឹកស៊ីអាវមួយយួរ ត្រីខ​មួយយួរ ​នឹងថវិការ​ចំនួន១៨​ម៉ឺនរៀល ។

ថវិការដែល​ក្រុមការងារយ​កទៅជូនដល់​ទុរគតជន​ខាងលើ គឺជាទឹកចិត្តស​ប្បុរសធម៌​របស់បង​ប្អូនដែល​រស់នៅ​ខេត្តមណ្ឌលគិរី​មានដូចជា​លោក ឌី ​ជាងឡាន​​ស្រុកកែវសីមា​ ទឹកស៊ីអ៊ីវ១យួរ ​ត្រីខមួយ​យួរ លោក សាត ចាន់បុត្រ ​ភ្នាក់ងារអប្សរា​ណិតមណ្ឌល​គិរី មីមួយកេះ​ ត្រីខ​មួយយួរ ​ថវិការ១០​ម៉ឺនរៀល​ លោក ទីង ស្រុក​កែវ​សីមា ​ទឹកស៊ីអ៊ីវ១យួរ ​លោកទៀ ​ខូវម៉េង​ មេបញ្ជាការ​កងអនុសេ​នាធំទី២ ​ ស្រុកកែវ​សីមា អង្ករពីរ​បាវ ស្មើរ​១០០​​​គីឡូក្រាម ​លោក ហួត​ រ័ត្ន មេបញ្ជាការ​សឹងរងស្រុក​កែវសីមា ​ថវិការចំនួន២​០ម៉ឺនរៀល លោកសែត សារឿន ការសែតសង្គមជាតិ មីមួយកេះ ទឹកស៊ីអ៊ីវមួយយួរ អ្នកស្រីលីន ស្រុកកែវសីមា ​​​អង្ករ១បាវ​ស្មើរ៥០​គី​​ឡូក្រាម ថវិការ១០​ម៉ឺនរៀល ​លោកឃុន ​ក្រុងសែនម​នោរម្យ ​ថវិការ២ម៉ឺនរៀល​ លោកវ៉ាន់ ​ទិត្យ ​TV9 ថវិការ​១០​ម៉ឺនរៀល ​ចែ តុប ​អាជីវករលក់ ​ចាប់ហួយមីមួយ៥០​កញ្ចប់ ​ត្រីខមួយយួរ ។

សូមបញ្ជាក់ថា ​ការនាំយកអំណោ​យឧបត្តម​ដល់ទុរគតជន​ខាងលើ ​ក្រោមការផ្តួចផ្តើម​​ សាយ ករុណា ភ្នាក់​ងារ​​យកព័ត៌​មាន​​កោះសន្តិភាព​​ខេត្តមណ្ឌលគិរី ​នឹង​លោក ម៉ន ​ម៉ារ៉េត ភ្នាក់ងារយកព័ត៌​មានទូរស្សន៏​អប្សរា​ខេត្ត​មណ្ឌលគិរី ​ហើយសកម្មភាព​មនុស្សធម៌​នេះ​នឹងបន្តសកម្មភាព​ជារៀងរហូត ។

Post a Comment

 
Top