0
ភ្នំពេញ: តារាចម្រៀង និង​សម្តែង​ភាគច្រើន កំពុងតែ​រវល់​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល នៃ​អ្នក​កាន់សាសនា​គ្រឹ​ស្តិ៍​។ ភាគច្រើន នៃ​ពិធីបុណ្យ​គ្រឹ​ស្ត​ម៉ាស គេ​ប្រារព្ធ​ធ្វើ​ទូទាំង​សកលលោក គ្រាន់​តែមាន​ទ្រង់ទ្រាយ​តូចធំ​ទៅតាម ការ​កាន់សាសនា​របស់​ប្រទេស​នីមួយៗ ជាក់ស្តែង​ប្រទេស​កម្ពុជា​ដែលមាន​យុវវ័យ​មួយចំនួនធំ បាននាំគ្នា ព្រោងព្រាត​អបអរ​ការចូលរួម​បុណ្យ​គ្រឹ​ស្ត​ម៉ាស​នេះ ក្នុងនោះ តាម​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ ក៏មាន​ការ​តែង​លំអរ​រៀបចំ​ឆ្លង​ពិធីបុណ្យ​នេះ នៅ​ថ្ងៃទី​២៥ ធ្នូ​។

ការរៀបចំ​តាម​បណ្តាល​ក្រុមហ៊ុន និង​ក្លឹប​កម្សាន្ត​នានា​បានធ្វើ​ឲ្យ​តារា​មួយចំនួន រវល់​នឹង​ចែក​ជើង​គ្នា​ច្រៀង​រាំ​តាម​ការអញ្ជើញ​របស់​ភ្ញៀវ​នៅក្នុង​ពិធីបុណ្យ​ឆ្លង​ចូលឆ្នាំ​នៃ​សាសនា​គ្រឹ​ស្តិ៍​។ តារាចម្រៀង​សំលេង​ពីរ រ៉ូ​លីន បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ឱកាស​ជប់លៀង​ឆ្លង​គ្រឹ​ស្តិ៍​ម៉ាស តារាចម្រៀង​រូបនេះ ត្រូវបាន​ក្លឹប​កម្សាន្ត Sky Club អញ្ជើញ​ជាតា​រា​កិ​ត្ត​យស​ច្រៀង​ក្នុង​ក្លឹប​កម្សាន្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​អបអរ​បុណ្យ​ឆ្លង​នេះ​។ ​រ៉ូ​លីន និយាយថា យប់​នេះ​(​ថ្ងៃទី ២៥​ធ្នូ​) មានកម្ម​វិធី​ពីរ​បី​កន្លែង ប៉ុន្តែ​មិនអាច​ដកឃ្លា​បាន ដោយសារតែ​ភ្ញៀវ​គាត់​ចង់បាន​យើង​កំដរ​រហូតដល់​ចប់​កម្មវិធី​ដូច្នេះហើយ មិនអាច​ចូលរួម​ម្តង​ពីរ​បានទេ គឺមាន​តែ​ទៅ​ក្លឹប​កម្សាន្ត​តែមួយ​ប៉ុណ្ណោះ​។​

ចំណែក​តារាចម្រៀង​រាង​សង្ហារ អាន គុណ​កូ​ឡា ក៏​មិន​ទំនេរ​ក្នុង​រាត្រី​ថ្ងៃទី​២៥ ធ្នូ នេះដែរ អ្នកចម្រៀង​សំលេងក្រអួន​រូបនេះ បាន​និយាយថា “​ដោយសារតែ​រាត្រី​ជប់លៀង​ឆ្លងបុណ្យ​គ្រឹ​ស្តិ៍​ម៉ាស ជាទី​ពេញនិយម​សម្រាប់​យុវវ័យ ដូច្នេះ​តាម​ក្លឹប​កម្សាន្ត​តែងតែមាន​កម្មវិធី​ចាប់​រង្វាន់​ផ្សេងៗ ចឹ​ង​យប់នោះ​ខ្ញុំ​ច្រៀង​នៅ​ក្លឹប Jet studio​។ ចំណែក​ពិធីករ​រាង​សង្ហារ អេ​ឡិច ចាន់​ត្រា ក៏ត្រូវ​បាន​ម្ចាស់​ភោជនីយដ្ឋាន​កក់​រួចជាស្រេច​នៅថ្ងៃនោះ​ដែរ ដើម្បី​អបអរ​នឹង​ចាប់​រង្វាន់​ជូន​ភ្ញៀវ​ដែល​ចូលមក​ពិសារ​ភោជនីយ​អាហារ​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​៕


ប្រភពពី:vow-news

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top