0
ភ្នំពេញ ៖ ប្រធានសហជីព កម្មករកម្ពុជា ប្រចាំរោងចក្រ «ភីសក្លូរីស» ត្រូវ ជនមិនស្គាល់មុខ លួចវាយ នឹងដែកបំពង់ទីប បណ្តាលឲ្យ រងរបួសធ្ងន់ កាល ពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរ ចេញពីធ្វើការ ក្រោយបញ្ចប់ម៉ោងបន្ថែម ។ លោក សោម អូន ប្រធានសហជីព មួយរូប បានថ្លែងឲ្យដឹងថា «ជនរងគ្រោះត្រូវ ជនមិនស្គាល់មុខ យកដែកបំពង់ទីប វាយលើក្បាល បណ្តាលឲ្យបែក រងរបួសយ៉ាងធ្ងន់ធ្ងន់ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤» ។ បើតាមប្រភពស្និទ និង ប្រធាន សហជីពរូបនេះ បានឲ្យដឹងថា មួយរយះកន្លង មកគេសង្កេតឃើញ ជន ជាតិចិន ជាអ្នកគ្រប់គ្រង រោងចក្រនេះ តែងតែគំរាមកំហែង ដោយសារ តែពួកគេ មិនចង់ឲ្យមានសហជីព នៅក្នុងរោងចក្រ ដែលអាចសង្ស័យថា ជនជាតិចិនម្នាក់នេះ អាចជួលក្រុមជើង ឲ្យវាយសំពង ទៅលើ ប្រធានសហជីព នៅពេលចេញពីធ្វើការ បន្ថែមម៉ោងនៅម៉ោង៦ល្ងាច ។ សូមបញ្ជាក់ថា រោងចក្រនេះ មានទីតាំងស្ថិត នៅភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បើតាមការបញ្ជាក់របស់ លោក សោម អូន ក្រោយកើត ហេតុភ្លាមៗ ជនរងគ្រោះត្រូវបាន ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ហើយសហជីព របស់លោក នឹងដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីឲ្យតាមស្វែងរក ចាប់ខ្លួនជនបង្ក ទាំងនោះ៕

ប្រភពពី: ដើមអម្ពិល

Post a Comment

 
Top