0
រាជ​ធានី​ភ្នំពេញ​ ៖ ​កាកបាទ​ក្រហម​កម្ពុ​ជា​ខណ្ឌ​មានជ័យ​​ បាននាំយក​អំណោយ​ចែកជូន​ប្រជាពល​រដ្ឋដែល​រងគ្រោះ​ដោយសារ ​អគ្គិ​ភ័យ​ឆាបឆេះ​លំនៅឋាន​ និង ទ្រព្យសម្បត្តិ​កាលពី​រសៀល​ថ្ងៃទី២១ ​ម្សិលមិញ នៅក្រុមទី​៦​ ភូមិ​ដំណាក់​ធំ ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ ​ក្រោម​ការចុះ​ចែកជូន​ផ្ទាល់ពី​សំណាក់​លោក ឌី រ័ត្នខេមរុណ​ អភិបាល​រងខណ្ឌមានជ័យ និ​ងជា ​អនុប្រធាន​សាខាកាក​បាទ​ក្រហ​មប្រចាំ​ខណ្ឌ ​ហើយ​ក៏មាន​ការចូល​រួមពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ​មន្ត្រីសាលា​សង្កាត់ ​និង​សមាជិក​ជាច្រើន​រូបទៀត​ផងដែរ ។

អំណោយ​ដែលត្រូវ​ចែកជូន​ប្រជាពលរដ្ឋទាំ​ង២គ្រួសារ​ខាងលើ ​រួមមាន ​( ក្នុងនោះ​១គ្រួសារៗ ​​ទទួល​បាន អង្ករ​២០គី​ឡូក្រាម​ ស្កសរ​ចំនួន១គី​ឡូក្រាម ​ទឹកដោះ​គោ១កំប៉ុង​ មី១កេស ​​ទឹកត្រី២ដប ​ ទឹក​ស៊ីអ៊ីវ២​ដប ត្រីខ១​កំប៉ុង​ តែ២​កញ្ចប់ ​ឆ្នាំងដាំ​បាយ០១​ ​ មុង ​កន្ទេល​ ខ្មើយ​មួយសំរាប់ ​ ខ្ទះឆា០១ ​ប៊ីចេង០១​កញ្ចប់ ​ថាសដែក​០១ ​ ចាន​ស្រាក់០១ ​ ជ្រុញ០១​ អំបិល០១​គីឡូក្រា​ម វែក​សម្លចំនួន០១​ កំសៀវទឹ​ក០១ ​ធុងទឹកក​ក០១​ ចង្កៀង​តូច០១​ ចង្អើរ​អាំងត្រី១​ និងថវិការ​ចំនួន១០ម៉ឺ​នរៀល​ក្នុងមួយ​គ្រួសារ ​។ ហើយ​ក្នុងនោះ​លោកឧកញ៉ា​គីទី គា​ ក៏បានឧបត្ថម្ភថវិការ​ចំនួន១០០ដុល្លារ ​ជូនដល់​ប្រជាពលរដ្ឋ​ទាំង២គ្រួសារ​ខាងលើ ។

 ក្នុងឱកាសនោះ​ដែរលោក ឌី ខេមរុណ ​ក៏ធ្វើកា​រ​ផ្តែផ្តាំ​ផ្ញើដល់ប​ងប្អូនប្រជាពល​រដ្ឋទាំង២​គ្រួសារ ​ក៏ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​គ្រោះមហន្តរាយ​អគ្គិ​ភ័យ ​ដែលអាចកើ​តឡើង​ជា​យថា​​ហេតុណា​មួយ ​និង ​ហើយត្រូវ​មានសម្ភារ​សម្រាប់​ពន្លត់អគ្គិ​ភ័យ​មួយចំនួន ​ក្នុងការបាញ់​ពន្លត់អណ្តាត​ភ្លើង ដើម្បីជា​ការអន្តរាគមន៍​បឋមមួយ ​មុននឹងការ​ឆាបឆេះ​តូចតាច​ អាចក្លាយ​ទៅជាទ្រង់​ទ្រាយធំ ​ដូច​ជាការ​ឆាបឆេះលំ​​នៅឋានរបស់ពួកគាត់​កាលពីម្សិល​មិញនេះ​តែម្តង។

Post a Comment

 
Top