0

ចិន៖ ខាងក្រោមនេះគឺជាខ្សែវីដេអូដ៏គួរអោយរន្ធត់ចិត្តមួយ ដែលទារកទើបនឹងកើតដ៏កំសត់ ម្នាក់ត្រូវប៉ូលីសប្រទះ ឃើញនៅ ក្នុងបន្ទប់ទឹក ក្រោយពីម្តាយវ័យក្មេងរបស់ទារកនោះបាន បោះបង់រូបគេចោលនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង។

 ប៉ូលីសនៅទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន បានអោយដឹងថា ពួកគេបាន ទទួលការរាយការណ៍ថា មានគេ ប្រទះឃើញទារកកំសត់ម្នាក់ត្រូវគេបោះបង់ចោល ក្រោយពីអ្នកជិតខាងបានលឺសំលេងទារកយំ។ ពេលប៉ូលីស ទៅដល់ កន្លែងកើតហេតុ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែទារកនោះប្រលាក់សុទ្ធតែឈាម ហាក់ទើប នឹងកើតថ្មីៗ ដេកនៅក្នុងប្រលោះបង្គន់តែម្នាក់ឯង។ 

អាកាសធាតុត្រជាក់ពេកធ្វើអោយមុខទារកឡើងស្វាយ និងពិបាកដកដង្ហើមយ៉ាងខ្លាំង ធ្វើអោយប៉ូលីសប្រញាប់យក កន្សែងមករុំទារក ដើម្បីផ្តល់ភាពកក់ក្តៅ និងបញ្ចូនទៅកាន់ មន្ទីរពេទ្យ Shenyang Third People យ៉ាងលឿន។ ភ្លាមៗនោះប៉ូលីសក៏បានប្រញាប់ស្វែងរកម្តាយទារកនោះ ដោយអោយអ្នកគ្រប់គ្រងអាគារ ជួយស្វែងរក ហើយប្រមាណ ១ម៉ោងកន្លះក្រោយមក ស្ត្រីជាម្តាយទារកមានអាយុត្រឹម១៩ឆ្នាំ ត្រូវគេប្រទះឃើញដួលសន្លប់នៅក្នុងអាគារនោះ។ ប៉ូលីសក៏បានបញ្ចូននាងទៅកាន់មន្ទីរពេទ្យធ្វើការព្យាបាល ដើម្បីសាកសួរនាងពីករណីនេះ។

 


បន្តពី:khmer-note

Post a Comment

 
Top