ភ្នំពេញ៖ នារសៀល ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ កងកម្លាំងសន្តិសុខ របស់ផ្សារដើមគរ បានចុះទៅ ស្តាលូមួយកន្លែង នៅផ្លូវលេខ២៣៥ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សកម្មភាពនេះ បានធ្វើឲ្យប្រជាជន ក៏ដូចជាអាជីវករ នៅក្នុងផ្សារ មានភាពរីករាយ និងសប្បាយចិត្ត យ៉ាងខ្លាំង ដោយសារតែ នៅក្នុងផ្សារ និងតាមដងផ្លូវ មានទឹកលិច បណ្តាលមកពី ការស្ទះលូ។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថា សន្តិសុខ របស់ផ្សារដើមគរម្នាក់ បានដោះអាវ រួចចុះទៅស្តាលូ ដែលពោរពេញ ទៅដោយទឹកលូកខ្វក់ ដោយមិនខ្ពើមរអាល អ្វីឡើយ។
ផ្ទុយមកវិញ មានការរិះគន់មួយចំនួន បានកើតឡើង បន្ទាប់ពីសកម្មភាពនេះ ត្រូវបានថតបង្ហោះ ទៅលើបណ្តាញសង្គម ហ្វេសប៊ុក។ មានអ្នកនិយម ប្រើប្រាស់បណ្តាញនេះ មួយចំនួន បានធ្វើការរិះគន់ ទៅលើសន្តិសុខ ដែលចុះស្តាលូ ទាំងមិនពាក់អាវ នោះថា «សូមឲ្យមាន សំលៀកបំពាក់បច្ចេកទេសផង។ មេរោគច្រើនណាស់»។ រីឯអ្នកមួយចំនួនទៀត បានរិះគន់ ទៅសាលាក្រុងថា «សាលាក្រុង គួរតែយកចិត្ត ទុកដាក់បន្តិច ទៅលើសុខភាព អ្នកដែលធ្វើការ ចុះស្តាលូផ្ទាល់បែបនេះ»៕
ប្រភពពី: Facebook
Home
»
ព័ត៌មានជាតិ
» សន្តិសុខ ផ្សារដើមគរ ចុះស្តាលូ មិនខ្លាច ភាពកខ្វក់ ទទួលការ សរសើរ និងរិះគន់ ព្រមគ្នា(ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤)
Subscribe to:
Post Comments (Atom)
Post a Comment