0

ក្រុង​ប៉ោយ​ប៉ែ​ត​ ៖​ ស្ដ្រី​ម្នាក់​ដែល​គេ​ដឹង​ថា​ មិន​មាន​ខាន់ស្លា​បាន​រស់នៅ​ជាមួយ​បុរស​បុរស​ម្នាក់​ជា​ច្រើន​ឆ្នាំ​មក​ ហើយ​នោះ​ រហូត​មានកូន​ស្រី​ទន្ទឹម​ខ្លួន​បាន​វេច​បង្វិច​ចេញពីផ្ទះ​មិន​បាន​បន្សល់​ទុក​មូលហេតុ​ ។​ ករណី​ប្រពន្ធ​ចុះ​ចោល​ប្ដី​ពេល​ដែល​មាន​ជំងឺ​ធ្ងន់​រួម​ជាយ​ឪពុក​ចាស់ជរា​ដែល​កំពុង​ឈឺ​ធ្ងន់​ដែរ​នោះ​ បាន​កើតឡើង​នៅ​ យប់​ ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្ថិត​ក្នុង​ ភូមិ​ក្បាលកោះ​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​ ​

បុរស​ជា​ប្ដី​មានឈ្មោះ​ គង់​ បូ​ឡា​ អាយុ​៥៥​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​កើតហេតុ​ខាងលើ​ និង​ជា​សមត្ថកិច្ច​ មួយ​រូប​បម្រើ​ការងារ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។​ រីឯ​ប្រពន្ធ​ដែល​បាន​ចុះ​ចោលផ្ទះ​ទុក​ឱ្យ​ប្ដី​ នៅ​កណ្ដោចកណ្ដែង​ទាំង​មាន​ជំងឺ​ធ្ងន់​ផង​ នោះ​ឈ្មោះ​នី​តា​ អាយុ​៤៤​ឆ្នាំ​ ។​ បើ​តាម​បុរស​កំសត់​ គង់​ បូ​ឡា​ អះ​ អាង​ឱ្យ​ដឹង​ថា​ រូប​គាត់​និង​ប្រពន្ធ​បាន​រស់​ នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ មក​ហើយ​ ដោយ​ពុំ​បាន​រៀប​អា​ពា​ហ៍​ ពិពាហ៍​នោះ​ទេ​ ។​ ការ​រស់នៅ​ជាមួយ​គ្នា​ នេះ​មាន​ចំណងដៃ​កូនស្រី​ម្នាក់​ អាយុ​៦​ ឆ្នាំ​ រស់នៅ​បន្ទប់​ផ្ទះ​ជួល​ជា​រៀង​រហូត​មក​។​ នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ចេញ​ ទៅ​ក្រៅ​ ហើយ​ពេល​ត្រឡប់​មក​វិញ​ ស្រាប់តែ​បាត់​ប្រពន្ធ​និង​កូនស្រី​ពី​បន្ទប់​ ព្រមទាំង​ទ្រព្យសម្បត្ដិ​ក្នុង​បន្ទប់​ ក៏​ត្រូវ​ ប្រពន្ធ​ប្រមូល​យក​ទៅ​គ្មាន​សល់​ រាប់​ទាំង​ មុង​ ភួយ​ ចានឆ្នាំង​ កន្ទេល​ផង​ ។​

មិន​ តែ​ប៉ុណ្ណោះ​ បាន​នាំ​ទាំង​កូនស្រី​ទៅ​ជាមួយ​ ផង​ ដោយ​ពុំ​បាន​ប្រាប់​ពី​មូលហេតុ​ ឬ​ តម្រុយ​ឱ្យ​អ្នក​ជិតខាង​បានដឹង​ សូ​ម្បី​តែ​ ឪពុក​របស់​ខ្លួន​ដែល​មាន​ជំងឺ​ដេក​ជាប់​ កន្ទេល​ក្នុង​បន្ទប់​ផ្ទះ​ជួល​នេះ​ដែរ​ ។ លោក​ គង់​ បូ​ឡា​ បាន​បន្ដ​ថា​ ក្រោយ​ ពី​ប្រពន្ធ​និង​កូន​ចុះ​ចោល​ ខណៈ​ដែល​រូប​ គាត់​កំពុង​មាន​ជំងឺ​ធ្ងន់​ត្រូវ​បាន​អ្នក​ភូមិ​ ផង​របង​ជាមួយ​ និង​មាន​ប្ដី​ប្រពន្ធ​ឈ្មោះ​ ញ៉ឹង​ គ្រី​ម​ អាយុ​៥៤​ឆ្នាំ​ និង​ប្រពន្ធ​ រស់​ នៅ​ភូមិ​ប៉ោយ​ប៉ែ​ត​ បាន​ជួយ​ឧបត្ថម្ភ​មុង​ ភួយ​ ព្រោះ​រដូវ​នេះ​ជា​រដូវ​ធ្លាក់​ខ្យល់​ត្រ​ជាក់​ ។​ លោក​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​និង​ប្រពន្ធ​បាន​ប្រកែក​គ្នា​បន្ដិចបន្ដួច​ ហើយ​ពេល​ដែល​គាត់​ចេញ​ទៅ​ក្រៅ​និង​ពេល​ត្រឡប់​មក​បន្ទប់​វិញ​ ស្រាប់តែ​បាត់​អីវ៉ាន់​ក្នុង​បន្ទប់​ទាំង​អស់​ ឃើញ​តែ​ឪពុក​បង្កើត​របស់​ខ្លួន​ដែល​ មាន​វ័យ​៨៩​ឆ្នាំ​ដេក​គ្រវៀនៗ​ និយាយ​ស្ដី​អ្វី​មិនកើត​ ព្រោះតែ​ជំងឺ​ប្រចាំ​កាយ​ធ្ងន់​ ។​

ពាក់ព័ន្ធ​ករណី​ប្រពន្ធ​ចុះ​ចោល​ប្ដី​នេះ​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​រក​ការ​ពន្យល់​បាន​ទេពី​ភាគី​ស្ដ្រី​ជា​ប្រពន្ធ​ ថា​តើ​ការ​ចុះ​ចោល​ប្ដី​ពេល​កំពុង​មាន​ជំងឺ​និង​ ឪពុកក្មេក​ក៏​មាន​ជំងឺ​ដែរ​នោះ​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ ។​ បើ​ទោះបីជា​បែប​នេះ​ក៏​ដោយ​ បើ​តាម​ការ​សន្និដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ប៉ោយ​ប៉ែ​ត​ឱ្យ​ដឹង​ថា​ ការ​ចាកចេញ​របស់​ស្ដ្រី​ជា​ប្រពន្ធ​នេះ​ ដោយ​សារ​តែ​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ​ ។​ ការ​ដែល​គេ​សន្និដ្ឋាន​ដូច្នេះ​ ព្រោះ​ឪពុកក្មេក​ក៏​ឈឺ​ ប្ដី​ក៏​ឈឺ​កូន​ក៏​ពេញ​វ័យ​ចូល​រៀន​ដូច្នេះ​ការ​ចាកចេញ​របស់​ស្ដ្រី​ខាងលើ​ អាច​បណ្ដាល​មក​ពី​បញ្ហា​ជីវភាព​ជួប​ការ​លំបាក​តែបើ​រឿង​រត់​តាម​ប្រុស​ឈ្មោល​នោះ​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​ស្ដ្រី​ខាងលើ​នេះ​ មាន​វ័យ​ចំណាស់​ ហើយ​ការ​រស់នៅ​ជាមួយ​ប្ដី​មាន​រយៈពេល​ ជិត​១០​ឆ្នាំ​មក​ហើយ​នោះ​ ។​ ការ​ចាក​ចេញ​របស់​ស្ដ្រី​ខាងលើ​ គឺ​ទំ​រាំ​ឈាន​ជើង​ចេញពី​បន្ទប់​ជួល​ អាច​នឹង​បង្ហូរទឹកភ្នែក​កាត់ចិត្ដ​ពី​ប្ដី​ដែល​បាន​រស់នៅ​ជាមួយ​គ្នា​ និង​មាន​អនុស្សាវរីយ៍​រាប់​មិន​អស់​ ។ ឆ្លើយ​តប​នឹង​សំណួរ​ អ្នក​យក​ព័ត៌មាន​នគរ​វត្ដថា​តើ​មាន​លេខ​ទូ​ស័ព្ទ​របស់​ស្ដ្រី​ ជា​ប្រពន្ធ​ដែរ​ឬ​អត់​?​ បុរស​អភ័ព្វ​ គង់​ បូ​ឡា​ បាន​គ្រវីក្បាល​ហើយ​និយាយ​ថា​ “​ហួសចិត្ដ​មិន​ដែល​ប្រទះ​សោះ​ ហួស​ ហេតុ​ ហួសនិស្ស័យ​ក្នុង​លោក​ និយាយ​មិន​ចេញ​ ។​

បើ​តាម​ប្រជា​ពន្ធ​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តបា​និយាយ​ថា​ នៅ​ក្នុង​ចំណោម​មន្ដ្រី​សមត្ថកិច្ច​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ មាន​តែ​លោក​ គង់​ បូ​ឡា​ មួយ​ប៉ុណ្ណោះ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ជាងគេ​ ។​ កន្លង​ទៅ​កាលពី​លោក​ ហម​ ម៉ុ​ត​ អតីត​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ជួយ​ឧបត្ថម្ភ​ជា​ញឹកញាប់​ និង​នៅ​ពេល​ថ្មីៗ​នេះ​ លោក​ ជា​ ដា​ ដែល​មក​ ជំនួស​តំណែង​លោក​ ហម​ ម៉ុ​ត​ ក៏​បាន​ជួយ​ឧបត្ថម្ភ​យកចិត្ដទុកដាក់​បន្ដ​ផង​ដែរ​ ដូច​ជា​ ថវិកា​ ។​ ល​។​ និង​ ។​ល​។​ ប៉ុន្ដែ​បើ​ទោះបីជា​មានការ​ជួយ​ឧបត្ថម្ភ​ដូច្នេះ​ក្ដី​ ក៏​មិន​អាច​យក​ទៅ​ទប់ទល់​ថ្លៃ​បន្ទប់​ជួល​ការ​ចំណាយ​ហួ​ប​ចុក​ប្រចាំ​ថ្ងៃ​ ពិសេស​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ​និង​សេវា​ព្យាបាល​។​ ដូច្នេះ​លោក​ គង់​ បូ​ឡា​ មាន​តែ​ម្រាម​ដៃ​១០​ប៉ុណ្ណោះ​ បាន​លើក​ប្រណម​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ក៏​ដូច​ជា​ អាជ្ញាធរ​សង្កាត់​-​ក្រុង​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ ដែល​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​រូប​គាត់​បាន​នៅ​គ្រា​ដែល​កំពុង​មាន​ជំងឺ​ទាំង​ រូប​គាត់​និង​ឪពុក​ផង​ ៕​ ប្រភព:vow-news

Post a Comment

 
Top