0
រាជធានីភ្នំ​ពេញ ៖ ​យុវជន​ម្នាក់ជា​កូន​មន្រ្តីប៉ូលិស​ប្រចាំខេត្តតាកែវ បាន​ទាញកាំភ្លើងខ្លីម៉ាករ៉ូឡូ បាញ់សម្លាប់ខ្លួន​ឯង មួយ​គ្រាប់​ចំសៀត​ផ្កា បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្រ្គោះបន្ទាន់​​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែសូវៀត​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី២០ ធ្នូ​ ២០១៤ នេះ​នៅ​ក្នុង​ភូមិ​ខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ យុវជន​ធ្វើ​អត្ត​ឃាតដោយ​បាញ់​សម្លាប់ខ្លួន​ឯង​ខាង​លើ​នេះ​មាន​ឈ្មោះ​ មុំ សុថា​រេត ​អាយុ​១៨​ឆ្នាំ ជា​សិស្សថ្នាក់ទី១១ នៅ​វិទ្យាល័យ​ទួល​អំពិល ​រស់នៅ​ក្នុង​ភូមិ-​សង្កាត់​ កើត​ហេតុ​ ក្បែរ​សាលា​កិសិកមក្ម​ចំការ​ដូង ។ ប្រ​ភព​ព័ត៌មាន​​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​យុវជន​ខាង​លើ​ត្រូវ​បាន​ឪពុក​​ស្តីបន្ទោស​ឱ្យ​​ថា​កុំ​ឱ្យដើរ​លែង​ច្រើន បន្ទាប់មក​បុរស​ជា​ឪពុក​ក៏បាន​ចេញដំណើរ​​ទៅកន្លែង​ធ្វើការ​នៅ​ខេត្ត​ ហើយ​ទំនង​ជា​ភ្លេច​កាំ​ភ្លើង​នៅ​ផ្ទះ ។ ពេល​នោះ​យុវជន​​រង​គ្រោះ​ក៏បាន​យក​កាំ​ភ្លើង​ខ្លី​របស់ឪពុក​ម៉ាក​រ៉ូឡូ មក​បាញ់ប្រហារ​ខ្លួន​ឯង មួយ​គ្រាប់ចំ​សៀត​ផ្កា​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​សន្លប់​ស្តូក​នៅ​ក្នុង​ថ្លុក​ឈាម បង្ក​ការ​ភ្ញាក់​ផ្អើល​ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្រ្កោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀត ប៉ុន្តែ​ទំនង​មិន​មាន​សង្ឃឹមនោះ​ទេ ព្រោះ​យុវជន​រង​គ្រោះ​មាន​ស្ថាន​ភាព​របួស​ធ្ងរ​ទៅ​ហើយ ។

Post a Comment

 
Top