ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ជិះម៉ូតូ ឡើងទៅផ្លូវជាតិ ជ្រុលបុកគោយន្ត កន្ត្រៃយ៍ ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ ខណៈជិះម៉ូតូចេញពីផ្លូវលំ ឡើងទៅលើផ្លូវជាតិ ក៏ជ្រុលទៅបុក គោយន្តកន្ត្រៃយ៍ ចំពាក់កណ្តាលមួយគ្រឿង បណ្តាលឱ្យដួល ចូលកង់គោយន្ត កិនបែកក្បាលស្លាប់ នៅនឹងកន្លែង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៤ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុច ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ។
ប្រភពបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ធុង យ៉ា អាយុ១៥ឆ្នាំ ជិះម៉ូតូហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-2139 ។ ចំណែកឯម្ចាស់គោយន្ត ឈ្មោះ ថា ង៉ិន អាយុ៤៨ឆ្នាំ មានទីលំនៅ ក្នុងភូមិសំរោង ឃុំស្នឹង ស្រុបាណន់ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការវាស់វែង និងបញ្ជូនគោយន្ត និងម្ចាស់ទៅ ការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ៕
Post a Comment