បុរសម្នាក់ដាក់ថ្នាំសណ្តំ ប្រពន្ធខ្លួនដើម្បីឲ្យមិត្តភក្តិរំលោភ ព្រោះចង់បានកូន
ចិន៖ បុរសមិនអាចមានកូនម្នាក់ បានដាក់ថ្នាំសណ្តំ ភរិយាឲ្យមិត្តភក្កិ រំលោភបានសម្រេច ជាច្រើនដង ព្រោះចង់ឲ្យប្រពន្ធ មានផ្ទៃពោះ បង្កើតកូន ឲ្យខ្លួន ។ ចំណែកភរិយា ខឹងវេចបង្វេច រត់ចេញពីផ្ទះ ទៅរស់នៅស្រុកកំណើត មុនពេលប្តឹង សូមលែងលះស្វាមី ។ យោងតាមសេចក្តី រាយការណ៍របស់ សារព័ត៌មាន TOMO news ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា តុលានៅក្នុងខេត្ត Anhui ប្រទេសចិន បានអនុញ្ញាតឲ្យភាគី ខាងស្រីមានសិទ្ធិ លែងលះស្វាមីបាន ក្រោយពេលត្រូវស្វាមី ដាក់ថ្នាំសណ្តំ ឲ្យមិត្តភក្តិរួមការងារ ជាមួយរំលោភ ព្រោះសង្ឃឹមថា អាចឲ្យនាងមានផ្ទៃពោះ ។
តាមប្រភពដដែល បានដឹងថា គូស្វាមីភរិយាមួយនេះ បានរស់នៅជាមួយគ្នា យ៉ាងមានសុភមង្គល អស់រយៈពេល ៥ឆ្នាំមកហើយ ប៉ុន្តែមិនមាន កូនសោះ។ ពួកគេបានទៅរក សេវាប្រឹក្សា ពីលោកគ្រូពេទ្យជំនាញ ទើបដឹងថា ភាគីខាងប្រុស អត់សមត្ថភាព អាចបង្កើតកូនបានទេ បើទោះជាគ្រូពេទ្យ ព្យាបាលយ៉ាងណាក៏ដោយ ។
ដោយសេចក្តីចង់ បានកូនខ្លាំងពេក ធ្វើឲ្យស្វាមីសម្រេចចិត្ត អង្វរសុំឲ្យ ភរិយា ទៅគេងជាមួយ ប្រុសផ្សេង មួយយប់ទៅ ព្រោះវានឹងអាច មានផ្ទៃពោះបាន ប៉ុន្តែ ត្រូវភរិយាបដិសេធ ។ មួយឆ្នាំក្រោយមក នៅថ្ងៃមួយភាគី ខាងស្វាមី ក៏បានដាក់ថ្នាំសណ្តំ ភរិយាឲ្យសន្លប់ ហើយឲ្យមិត្តភក្តិ ធ្វើការជាមួយគ្នា រំលោភបានសម្រេច ជាច្រើនដង ។
រហូតដល់ពាក់កណ្តាលយប់ ពេលភរិយាភ្ញាក់ឡើង ដោយសេចក្តី ភ័យខ្លាចផង ខឹងនឹងស្វាមីផង ក៏បានវេចបង្វេចរត់ទៅផ្ទះ នៅឯកំណើត ចោលប្តីបាត់ទៅ មុននឹងត្រឡប់ មកដាក់ពាក្យប្តឹងសុំលែងលះ ជាមួយស្វាមី ហើយតុលាការ បានអនុញ្ញាតឲ្យ លែងលះតាមបំណង ។ យ៉ាងណាក៏ដោយ បើយោងតាមប្រភព គេមិនបានបង្ហាញ ពីឈ្មោះរបស់ គូស្វាមីភរិយា នោះទេ ៕
ប្រភពពី:khmer-note
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.