0
តើអ្នកត្រៀមហើយរឺនៅ សម្រាប់ថ្ងៃបុណ្យគ្រឹស្តម៉ាស ដែលឈានមកដល់ ក្នុងពេលប៉ុន្មាន ថ្ងៃ ទៀតនេះ? តើអ្នកនឹងធ្វើអ្វីខ្លះ សម្រាប់មិត្តប្រុសរឺមិត្តស្រី របស់អ្នក នាថ្ងៃនោះ? ថ្ងៃនេះនឹង ជម្រាបជូន ប្រិយមិត្ត ពីគន្លឹះសាមញ្ញមួយចំនួន ក្នុងការរៀបចំ បុណ្យគ្រឹស្តម៉ាស សម្រាប់មិត្តប្រុសរឺមិត្តស្រី របស់អ្នក ឲ្យកាន់តែពិសេស៖
 ១) ឲ្យកាដូ ដែលធ្វើពីស្នាដៃរបស់អ្នក៖ តើអ្នកដឹងទេថា ភាគច្រើន មនុស្សប្រុសចូលចិត្ត ឲ្យមិត្តស្រី របស់ខ្លួន ជូនរបស់ដែលជាស្នាដៃរបស់នាង ទោះបីជា របស់នោះ ធម្មតាក៏ដោយ។ ឧទាហរណ៍ ចាក់ជាកន្សែង ជូតមុខ ឬ កន្សែងបង់.ក -ល- ព្រោះវាជា កាដូមួយ ដ៏ពិសេសប្លែក និងមាន អត្ថន័យ ជ្រាលជ្រៅ។
២) ធ្វើអ្វីមួយ មិនដែល ធ្វើពីមុនមក៖ ផ្លាស់ប្តូរស្ទាយថ្មី ដូចជា ដើរលេង តាមរមណីយដ្ឋាន ជិតៗក៏បាន ព្រោះវាអាចធ្វើឲ្យ មានអារម្មណ៍ស្រស់ថ្លា ក្នុងថ្ងៃបុណ្យ គ្រឹស្តម៉ាស ផងដែរ។
 ៣) ចំណាយពេល ជាមួយ គ្រួសាររបស់មិត្តប្រុស៖ ចំពោះចំនុចនេះ វាពិតជាសំខាន់ ខ្លាំងណាស់ ក្នុងការធ្វើឲ្យមិត្តប្រុស គិតថា អ្នកជាមនុស្ស ម្នាក់ ដែលស្រឡាញ់ យកចិត្តទុកដាក់ និងព្រួយបារម្ភ លើគ្រួសាររបស់គាត់។ បន្ថែមពីនេះ អ្នកអាចរៀបចំ ជាកម្មវិធីតូចមួយ ជាមួយនឹង គ្រួសារ របស់គាត់ ដើម្បីឲ្យបរិយាកាស កាន់តែសប្បាយរីករាយ ក្នុងថ្ងៃបុណ្យគ្រឹស្តម៉ាស។
 ៤) ធ្វើអ្វីមួយ ដែលមិត្តប្រុស ចង់ឲ្យអ្នកធ្វើ៖ ឧទាហរណ៍ ដូចជា មិត្តប្រុសអ្នក ចង់ឃើញអ្នក ប្តូរពណ៌សក់ ដូច្នេះអ្នកអាច ពិចារណា លើការ ប្តូរពណ៌សក់ ដើម្បីឲ្យគេ សប្បាយចិត្ត ក្នុងថ្ងៃបុណ្យ គ្រឹស្តម៉ាស ជាដើម។
៥) សរសេរ ពាក្យពេចន៍ បន្តិចបន្តួច ទៅគេ៖ ការសរសេរ ពាក្យពេចន៍ មួយចំនួន ចេញពីបេះដូង វាជារឿង ល្អមួយ ដែលអាច ធ្វើឲ្យ មិត្តប្រុសរបស់អ្នក រំភើប និង ចងចាំ។ ឧទាហរណ៍ថា អ្នកអាចសរសេរជា កំណាព្យ ជាដើម។
៦) រៀបចំបង្អែម៖ ប្រសិនបើអ្នក អាចធ្វើបង្អែម ក្នុងថ្ងៃគ្រឹស្តម៉ាស សម្រាប់មិត្តប្រុស វាក៏ជារឿង ដ៏ល្អមួយដែរ។ អ្នកអាច ចាប់ផ្តើម រៀនធ្វើបង្អែមបណ្តើរៗ ពីថ្ងៃនេះទៅ ឬក៏អ្នកស្នើសុំ ឲ្យម្តាយ របស់អ្នក បង្រៀនអ្នក ក៏បាន។ ទាំងនេះជាគន្លឹះល្អៗ មួយចំនួន ក្នុងថ្ងៃគ្រឹស្តម៉ាស ជាមួយនឹង មនុស្សជាទីស្រឡាញ់ របស់អ្នក៕
ប្រភពពី: magforwomen

Post a Comment

 
Top