នគរបាលស្រុកសំរោងទងបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀនសកម្មម្នាក់ និងថ្នាំញៀន8កញ្ចប់(21-12-2014)
ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទងបានឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ និងដកហូតថ្នាំញៀនចំនួន៨កញ្ចប់ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២១ ធ្នូ នេះនៅចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ។ ជនសង្ស័យឈ្មោះឈិន ផានិត ហៅបូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភុមិ-ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ប្រភពពីសមត្ថកិច្ចស្រុកសំរោងទងបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងភូមិសាស្ត្រខាងលើ ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ៕
Post a Comment