0

ខេត្តក្រចេះ៖ យុវជនវ័យក្មេងខ្ចី អាយុ១៥ឆ្នាំម្នាក់ ត្រូវបានប៉ូលិសស្រុកឆ្លូងចាប់ឃាត់ខ្លួនពីបទរំលោភ សេពសន្ថវៈ បន្ទាប់ពីក្មេងប្រុសម្នាក់នេះ បានធ្វើសកម្មភាពចាប់រំលោភ លើក្មេង ស្រីជាអនីតិជនវ័យ ១២ឆ្នាំ នៅក្នុងព្រៃចម្ការ ។

លោកវរសេនីយ៏ត្រី ឌួង សុទ្ឋី អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ក្មេងប្រុសសង្ស័យមានឈ្មោះ ស្រ៊ុន ឡា អាយុ១៥ឆ្នាំ ជាកម្មករ លើកដំឡូងមី មានទីលំនៅភូមិ ព្រែកចម្លាក់ ឃុំកញ្ជរ ស្រុឆ្លូង ត្រូវបាននគរបាលឃាត់ ខ្លូនកាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៤ តាមពាក្យបណ្តឹង របស់គ្រួសារ ក្មេងស្រីរងគ្រោះ ដែលបានប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាលកញ្ជរ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្មេងស្រីរងគ្រោះបានប្រាប់ឪពុក-ម្តាយនាងថាត្រូវគេរំលោភ ទោះបីជា ក្មេងប្រុសសង្ស័យបានគំរាមសម្លាប់ បើយក រឿងនេះទៅប្រាប់ ឪពុក-ម្តាយ ឬ នរណាម្នាក់ក៏ដោយ ។

ប៉ូលិសក៏បានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះបានទៅស៊ីឈ្នួលធ្វើការនៅចម្ការជាមួយឪពុក-ម្តាយ របស់នាងនៅព្រៃចម្ការ ក្បែរជាមួយនឹងជនសង្ស័យនៅ ចំនុចព្រៃខាងលើ ទើបធ្វើឲ្យជនសង្ស័យ មានឱកាស ល្បួងនាងទៅចាប់រំលោភ រហូតបានសម្រេច។

លោកអធិការស្រុកឆ្លូងបានឲ្យដឹងទៀតថា តាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភ លើក្មេងស្រី រងគ្រោះបានសម្រេចពិតប្រាកដ មែន ។ បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅ អធិការដ្ឋានរង់ចាំការកសាងសំណុំរឿងបញ្ជូនខ្លួនបន្តនៅរសៀល ថ្ងៃទី២១ ខែធ្នូ នេះ៕

Post a Comment

 
Top