រាជធានីភ្នំពេញ ៖ ពស់ថ្លាន់ញីមួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញនាំគ្នាចាប់បានយកទៅប្រគល់ឲ្យ សាលាខណ្ឌច្បារអំពៅត្រូវលោកអភិបាលខណ្ឌជូនរង្វាន់លើកទឹកចិត្តចំនួន៣០ដុល្លារ ដល់ក្រុមអ្នកចាប់បានពស់ថ្លាន់បានកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១០១៤ នៅភូមិតាម៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោកតាងួន អាយុ៤៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិតាម៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅខេត្តព្រៃវែង បានឲ្យដឹងថា នៅវេលាម៉ោងខាងលើពួកគាត់ បានប្រទះឃើញពស់ថ្លាន់ញីមួយក្បាល មានទម្ងន់២៣គីឡូក្រាម មានប្រវែង២ម៉ែត្រ លូន នៅក្នុងដីឡូត៍ ទើបកម្មករមានប្រុសមានស្រីបាននាំគ្នាព័ទ្ធចាប់បានយកទៅប្រគល់ឲ្យ សាលាខណ្ឌច្បារអំពៅ ក៏ត្រូវលោកអភិបាលខណ្ឌប្រគល់រង្វាន់លើកទឹកចិត្តចំនួន៣០ដុល្លារ ដល់អ្នកដែលបានចាប់ពស់ថ្លាន់ខាងលើនេះបាន ។ ពស់ថ្លាន់នេះមួយក្បាលនេះព្រឹកឡើង ទើបលោកអភិបាលប្រគល់ឲ្យខាងអភិរក្សសត្វព្រៃ យកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ ៕
Home
»
ព័ត៌មានជាតិ
» ចាប់បានពស់ថ្លាន់ញីមួយក្បាលលោកអភិបាលខណ្ឌផ្តល់រង្វាន់លើកទឹកចិត្ត៣០ដុល្លារ មាន Video
Subscribe to:
Post Comments (Atom)
Post a Comment