រថយន្តតំលៃរាប់លានដុល្លារ បុកគ្នាជាមួយរថយន្ត តំលៃរាប់ សែនដុល្លារ ឃើញស្តាយជំនួស
ចិន៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ មានគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងទីក្រុង Nanning ខេត្ត Guangxi Zhuang ប្រទេសចិន រវាងរថយន្តម៉ាក Lamborghini តំលៃរាប់លានដុល្លារបុកគ្នា ជាមួយរថយន្តម៉ាក Mercedez Benz តំលៃរាប់សិនដុល្លារ។
យោងតាមប្រភពពត៌មានស៊ិនហួរបានអោយដឹងថា រថយន្ត Lamborghini បានធ្វើដំណើរ យ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏បានបុករថយន្ត Mercedez Benz កំពុងតែឈប់ស្តុប ពីក្រោយ បណ្តាលអោយរថយន្ត Mercedez ឡើងលើដំបូងរថយន្ត Lamborghini តែម្តង។
រថយន្ត Lamborghini រងការខូចខាតផ្នែកយ៉ាងមុខយ៉ាងធ្ងន់ធ្ងរ ចំនែកឯរថយន្ត Mercedez ខ្ទេចផ្នែកខាងក្រោយ ប៉ុន្តែមិនមាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ អ្នកឃើញហេតុការណ៍នោះមានការសោកស្តាយយ៉ាងខ្លាំងជំនួសម្ចាស់ឡាន ព្រោះសុទ្ធតែជា រថយន្តតំលៃរាប់សិបលាន និងរាប់សិបសែនដុល្លារ។
បន្តពី:khmer-note
Post a Comment