0
ភ្នំពេញ៖ ភាពអយុត្តិធម៌ គឺ កើតមានឡើង ជារឿយៗ ក្នុងសង្គមខ្មែរ តែទាស់ត្រង់ថា យើងជា ជនរងគ្រោះ អាចស្វែង រកភាពយុត្តិធម៌នោះ បានដែរឬទេ? ក្រោយពី កើតហេតុ។ ជាក់ស្ដែង រឿងអយុត្តិធម៌ ដែលប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ គ្មានអំណាច ជួប ប្រទះ នាបច្ចុប្បន្ននេះ គឺ ទាក់ទងនឹង ការធ្វើដំណើរ នៅតាមដងផ្លូវ សាធារណៈ នៃ រាជធានីភ្នំពេញ ដោយភាគច្រើន កើតឡើងពី ការមិនគោរពសិទ្ធគ្នា ឬ មិនគោរព ច្បាប់ចរាចរណ៍ ឧទាហរណ៍ ដូចជារថយន្ដ មានឬ គ្មានស្លាកលេខ របស់អ្នកមាន អំណាច ជិះវ៉ារ ឬកៀរ ដោយគ្មានប្រណីដៃ, ការចុចស៊ីផ្លេរ ឬបាញ់ហ្វារ , ការសម្លុត គំរាមគំហែង, ការប្រើប្រាស់អាវុធ ខុសច្បាប់, ការធ្វើដំណើរ យ៉ាងលឿន ឆ្លងភ្លើងស្ដុបក្រហម, ការជិះបញ្ច្រាស់ផ្លូវ….។ល។

រថយន្តសេរ៊ីទំនើប មួយចំនួន នៅស្រុកខ្មែរ បើកបញ្ច្រាស ទិស ចូលផ្លូវម្ខាងទៀត

យ៉ាងណាមិញ ហេតុការណ៍ដ៏មិននឹកស្មានមួយ បានកើតឡើង នាថ្ងៃអាទិត្យ ទី២១ មុននេះ ប្រហែល ជាម៉ោង ៨យប់ នៅរង្វង់មូល ក្បែរណាហ្គាវើល ដែលជនរងគ្រោះ មាននាម ជាបណ្ឌិត មកពីស្រុកក្រៅ បានថ្លែងប្រាប់ សារព័ត៌មានខ្មែរឡូត ឲ្យដឹងថា៖ កាលពីវេលាម៉ោង ខាងលើ រូបគាត់ បានធ្វើដំណើរ ដោយជិះម៉ូតូ មកដល់ រង្វង់មូល សម្ដេចជួនណាត នៅក្បែរ ណាហ្គាវើល តែចៃដន្យ ដោយសារ ថ្ងៃនោះ ជាថ្ងៃអាទិត្យ និងពេលល្ងាចផង រួមជាមួយនឹង ការធ្វើសំណង់នៅក្បែរនោះ ក៏ធ្វើឲ្យ តំបន់នេះ មានការស្ទះចរាចរណ៍ ណែនតាន់តាប់ មិនដឹង ទៅច្រកណា ដែលទោះបីជា គាត់ ជាអ្នកជិះម៉ូតូក្ដី។ តែអ្វីដែល ហួសចិត្ដ រថយន្ដមួយគ្រឿង ដែលជាប្រភេទរថយន្ដ ភីកអាប់ ពណ៝ស ដែលស្ថិតនៅ ខាងក្រោយ ម៉ូតូគាត់ បែរជា ចុច ស៊ីផ្លេ ស្ទើរតែ ផ្ទុះផ្លូវ ដើម្បី ឲ្យអ្នកដំណើរ នៅខាងមុខ ជៀសផ្លូវឲ្យខ្លួន។ ប្រហែលជាមួយ ភ្លែតក្រោយមក រថយន្ដដែលមាន អំណាចនេះ ក៏អាច ជិះទៅខាងមុខ វ៉ារម៉ូតូរបស់ គាត់ផងដែរ តែអ្វីដែលមិន រំពឹងទុកនោះ គឺ ម្ចាស់រថយន្ដនេះ បែរជា ទម្លាក់កញ្ចក់ និងជេរប្រទេច រូបគាត់ ដោយប្រើ ពាក្យអសុរសទៅវិញ។

ដោយមិនអស់ចិត្ដ និងមិនសមហេតុផល ខណៈដែលរូបគាត់ ធ្លាប់ទទួលការសិក្សា ថ្នាក់បណ្ឌិតមក ពីស្រុកក្រៅ ថាតើហេតុអ្វី ក៏រូបគាត់ ត្រូវបាន ម្ចាស់រថយន្ដ ដែលមានចិត្ដក្អេងក្អាង មួយនេះមក ប្រើសម្ដី ដាក់បែបនេះ គាត់ក៏សួរទៅ កាន់ម្ចាស់រថយន្ដវិញ ថាតើ ហេតុអ្វី ក៏លោក ប្រើសម្ដីបែបនេះ មកដាក់រូបខ្ញុំ? ហេតុការណ៍បន្ទាប់តើជាអ្វី? នោះគឺ ម្ចាស់រថយន្ដ បានដកកាំភ្លើងរបស់ខ្លួន មកភ្ជង់គាត់ ពី ក្នុងរថយន្ដ របស់ខ្លួនទៅវិញ… សកម្មភាពមួយនេះ ពិតជាធ្វើឲ្យ បណ្ឌិតរូបនេះ គាំងស្មារតី តក់ស្លុត ខណៈដែលក្នុងចិត្ដគាត់ បានលេចនូវពាក្យ មួយឃ្លាថា ឯណា ទៅ ប្រព័ន្ធយុត្តិធម៌ ក្នុងស្រុកខ្មែរ? ជាចុងក្រោយ អ្នកមានអំណាចរូបនេះ ក៏បញ្ជារថយន្ដទៅមុខ ដោយមិនខ្វាយខ្វល់ អ្វីទៅអស់ ហាក់ដូចជា មានន័យថា ទង្វើរដែលខ្លួនធ្វើនេះ ពិតជា ត្រឹមត្រូវ។

ចំពោះរឿងអយុត្តិធម៌ បែបនេះ បុគ្គលិកខ្មែរឡូត មួយរូបក៏ធ្លាប់ ជួបប្រទះដូចគ្នា ដោយអ្នកមានអំណាច ជិះរថយន្ដស៊េរីទំនើប បានបាញ់ភ្លើងហ្វារ ដាក់ រថយន្ដកញ្ចាស់ របស់ បុគ្គលិកខ្មែរឡូត ឲ្យថយ ក្រោយ ដែលជាក់ស្ដែង រថយន្ដស៊េរីទំនើបនេះ ជាអ្នកខុសក៏ដោយ។

តើទង្វើររបស់ អ្នកមាន អំណាច ខាងលើទាំងអស់នេះ ត្រឹមត្រូវដែរឬទេ? ក្នុងការ ធ្វើបែបនេះ? ចុះការប្រើប្រាស់អាវុធ? តើហេតុការណ៍ ខាងលើ អាចឆ្លុះបញ្ចាំងថា ប្រព័ន្ធយុត្តិធម៌ ស្រុកខ្មែរនៅ ខ្សោយមែនដែរ ឬទេ? ទើប ជនគ្មានអំណាច ត្រូវតែ ចុះចាញ់ ជនអ្នកមាន អំណាច ដែលប្រើប្រាស់ អំណាចពាស វាលពាសកាល បែបនេះ?

ម្យ៉ាងវិញទៀត ខ្មែរឡូតក៏ជឿជាក់ថា ប្រិយមិត្ដ មួយចំនួន ដែលអានអត្ថបទ មួយ នេះ ក៏ប្រហែលជាធ្លាប់ ឆ្លងកាត់ នូវបទពិសោធន៍ ដែលត្រូវគេ បំពានបែបនេះដូចគ្នា៕



ប្រភព:khmerload

Post a Comment

 
Top