0


មន្ត្រី​ប្រដាប់អាវុធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មួយចំនួន​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការពង្រឹង​សន្តិសុខ​សង្គម និង​ការពារ​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​មានមុខ​របរ​បន្ថែម​ដូចជា​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​ជាដើម​។ ក្នុងនោះ​លោក រ័ត្ន ចាន់ណា ដែល​ពីមុន​មាន​មុខរបរ​ជា​អ្នក​រត់​តាក់ស៊ី​នោះ បន្ទាប់មក​បាន​ធ្វើ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៧០១ ដោយសារ​តែ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទទួលបាន​ប្រាក់ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ឥ​ទ្បូ​វ​នេះ​លោក រ័ត្ន ចាន់ណា ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដោយសារ​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់ បាន​ទទួល​តំណែង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​ត្រជាក់ចិត្ត ហើយ​កាន់តែ​មាន​អំណាច​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹងថា ឥ​ទ្បូ​វ​នេះ​លោក រ័ត្ន ចាន់ណា មិន​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ដោយ​ខ្លួនឯង​ដូច​កាល​នៅ​ធ្វើ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០១​ទៀត​ទេ​។ សព្វថ្ងៃនេះ​លោក រ័ត្ន ចាន់ណា បាន​ប្រើប្រាស់​មនុស្ស​ផ្សេង​ឲ្យ​រក​ស៊ីជំនួស​គាត់ ហើយ​គាត់​ជា​អ្នក​ឈើ​ពីក្រោយ​ខ្នង​ចាំ​ដោះស្រាយ​បញ្ហា​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​។ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹង​ទៀតថា មនុស្ស​ជំនិត​២​នាក់​របស់​លោក រ័ត្ន ចាន់ណា ដែល​ប្រមូល​ទិញ​ឈើ​ប្រណីត​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាងសកម្ម​នោះ​មានឈ្មោះ លីន និង​ឈ្មោះ វុ​ធ ។ មនុស្ស​របស់​លោក រ័ត្ន ចាន់ណា ទាំង​ពីរ​នាក់​នេះ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម ច្រក​ដូនរ័ត្ន ច្រក​ចាន់​មូល និង​ច្រក​ជាំ​ក្រវៀន គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​នោះទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា លោក រ័ត្ន ចាន់ណា កំពុងតែ​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​មនុស្សជំ​និត​របស់ខ្លួន​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​នរណា​ហ៊ាន​ទប់ស្កាត់​នោះទេ ព្រោះ​មាន​ការបែងចែក​ផលប្រយោជន៍​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​។ ជាពិសេស​នៅ​ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល និង​ច្រក​បឹង​ជ្រោង កំពុងតែ​មាន​សកម្មភាព​នាំ​ឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ឃុបឃិត​ជាមួយ​លោក រ័ត្ន ចាន់ណា ដើម្បី​ផលប្រយោជន៍ ៕

ប្រភព:yobminh

Post a Comment

 
Top