0

លោក អ៊ុន សិទ្ធា និយាយ​ថា បច្ចុប្បន្ន​លោក​ពិតជា​មាន​អ្នក​ចិញ្ចឹម​ពិត​មែន ប៉ុន្តែ​ លោក​បាន​បដិសេធន៍​វ័យ​មិន​មែន​ ៤០​ឆ្នាំ​ទេ គឺ​មាន​វ័យ ៦០​ឆ្នាំ​ឯណោះ។ ការ​និយាយ​ដូច្នេះ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ លោក​កំពុង​មាន​ស្ត្រី​វ័យ​ជាង​ ៤០​ឆ្នាំ​ចាំ​ជួយ​ឧបត្ថម្ភ។ តារា​សម្ដែង​លោក អ៊ុន សិទ្ធា ប្រាប់​ថា៖ “ចង់​ប្រាប់​បង​ឯង​ថា​ មាន​ពិត​មែន​អ្នក​ចិញ្ចឹម​រាល់​ថ្ងៃ​ហ្នឹង តែ​មិន​មែន​អាយុ ៤០​ឆ្នាំ​ទេ អាយុ​របស់​គាត់ ៥០​ទៅ​ ៦០​ឆ្នាំ​ហើយ គឺ​ម្ដាយ​របស់​ខ្ញុំ​ផ្ទាល់”។

លោក​ក៏​បាន​បដិសេធន៍​ចំពោះ​ព័ត៌មាន​ថា​ មាន​ស្ត្រី​វ័យ​ជាង ៤០​ឆ្នាំ​ ចាំ​ជួយ​ឧបត្ថម្ភ​គ្រប់​យ៉ាង។ លោក​លើក​ឡើង​ថា ​លោក មិន​ត្រូវ​ការ​អ្នក​ចិញ្ចឹម​ឡើយ ព្រោះ​លោក ក៏​ដូច​ជា​ក្រុម​គ្រួសារ​អាច​រក​ប្រាក់​​ចិញ្ចឹម​ខ្លួន​ឯង​បាន ដោយ​មិន​ពឹង​ពាក់​អ្នក​ដទៃ។ តារា​ធ្លាប់​ឈ្នះ​ពាន​អាណាចក្រ​តារា​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ លោក អ៊ុន សិទ្ធា ក៏​សម្ដែង​ការ​ហួសចិត្ត​នឹង​​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ផង​ដែរ។ “ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​បង​ចុង​ក្រោយ​ថា មិន​មែន​តារា​ខ្មែរ​ទាំង​អស់​សុទ្ធតែ​ចង់​បាន​អ្នក​ចិញ្ចឹម​ទេ កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ជា​អ្វី​ដែល​ខ្ញុំ ព្រម​ទាំង​គ្រួសារ​ចង់​បាន​បំផុត”។ អ៊ុន សិទ្ធា បន្ថែម។

នា​ថ្ងៃ​ទី ២៤ ខែ​ធ្នូ​ខាង​មុខ​លោក អ៊ុន សិទ្ធា ត្រៀម​នឹង​ឡើង​ទទួល​ពាន​មួយ​ទៀត​ពី​កម្មវិធី Apsara Award នៅ​សាលសន្និសីទ​ចតុមុខ។ ឆ្នាំ​២០១៤​នេះ​លោក​ទទួល​បាន​ប្រជាប្រិយភាព​ជា​ខ្លាំង​ក្នុង​ចំណោម​មហាជន បន្ទាប់​ពី​​សម្ដែង​ខ្សែ​ភាពយន្ត​​ជា​ច្រើន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ជា​ពិសេស​រឿង “ស្បែក​គង់”៕


ប្រភព:vow-news

Post a Comment

 
Top