0

ខេត្តត្បូង​ឃ្មុំ ៖ ​ រថយន្តសាំង​​យ៉ុងដឹកអ្នកដំណើរពណ៌​លឿង១គ្រឿង ​ពាក់ស្លាក​លេខភ្នំពេញ​2N-8580​បាន​ទៅ​​បុកម៉ូតូ C 125 ​​មួយគ្រឿងពីក្រោយ​នៅលើកំណាត់​ផ្លូវជាតិលេខ​៨ ហេតុការណ៍​នេះ​កើត​ឡើង​នៅវេលា​ម៉ោង​១១​និង៣០នាទី​ព្រឹក ថ្ងៃទី២៧ ធ្នូ ​២០១៤ ស្ថិតនៅ​​​ភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ។ ដោយ​បណ្តាល​ឲ្យ​បុរសអ្នក​ជិះម៉ូតូរ​ងរបួសធ្ងន់​ ចំណែ​ករថយន្ត​បានបើក​ធ្លាក់ផ្លូវ ​ហើយ​តៃកុង​រថយន្ត បានបើក​ទ្វារ​រថយន្តរ​ត់​គេច​ខ្លួនបាត់ ​។

 លោកវ​រសេនីយ៍​ត្រី ​អោម ​មុនីវណ្ណ ​អធិការន​គរបាល​ស្រុកពញា​​ក្រែក បានប្រាប់ឲ្យដឹងថា​ បុរ​សរង​គ្រោះ​ដែល​ត្រូវបាន​រថយន្តបុក​នោះ ​ឈ្មោះពេជ្រ ​ពិសិដ្ឋ ​អាយុ៤០​ឆ្នាំ ​នៅភូមិ​ឃុំកើត​ហេតុ​ត្រូវបាន​គេ​បញ្ជូន​មក​សង្រ្គោះ​ជាបន្ទាន់​ នៅមន្ទីរ​ពេទ្យប​ង្អែកស្រុក​ពញាក្រែក ។​ អ្នកបើកប​ររថយន្ត​មិនត្រូវ​បាន​គេស្គាល់​អត្តសញ្ញាណ​មិន​ដឹងនៅទី​ណានោះទេព្រោះ​ក្រោយពេលកើត​ហេតុ​បាន​បើក​ទ្វាររថយន្តរត់គេច​ខ្លួន​ ​តែតាម​រយៈស្លាក​លេខ​រថ​យន្តសមត្ថកិច្ចនឹ​ងស្រាវ​ជ្រាវពិតជា​ស្គាល់ថា​នៅទីណាហើយ​ ។

 ប្រភពពី:កោះសន្តិភាព

Post a Comment

 
Top