ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យរបួសធ្ងន់ធ្ងរម្នាក់
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដូលបោកក្បាលទៅនិងថ្នល់រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣និង២០នាទីទាបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ នៅចំណុចមុខក្រុមហ៊ុនសេលកាត តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AZ-1783 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅ ពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចមុខក្រុមហ៊ុន សេលកាត បានរ៉េចង្កូបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យដូលបោកក្បាលទៅ ថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ចតុមុខបណ្តោះអាសន្ន៕
ប្រភពពី: yobminh
Post a Comment