ចិន៖ ដោយសារតែ អ្នកបំពានភ្លើង ស្តុបចរាចរណ៍ មានកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ទើបប៉ូលីស ក្រុង Luoyang សំរេចចិត្ត បង្កើត បារាស់ អូតូម៉ាទិច មួយដើម្បីបិទផ្លូវ អ្នកដំណើរទាំងអស់ កុំអោយ បំពានភ្លើងស្តុប ពណ៌ក្រហមតទៅទៀត។
តាមប្រភពពត៌មាន បានអោយដឹងថា បារាស់ អូតូម៉ាទិច នេះត្រូវបាន បំពាក់ នៅចំនុច ភ្លើងស្តុប ២កន្លែង នៅក្នុងក្រុង Luoyang ដែលជាចំនុច មានករណី បំពានភ្លើងស្តុប ពណ៌ក្រហមច្រើនជាងគេ។
បារាស់មួយនេះ ត្រូវបានបំពាក់ ប្រពន្ធ័ sensor ដែលធ្វើអោយ អ្នកដំណើរទាំងនោះ មិនអាចឈប់ នៅលើគំនូសចរាចរណ៍ និង មិនអាចធ្វើការ បំពានភ្លើងស្តុបបាន។ អ្វីដែលពិេសសនោះគឺ បារាស់ អូតូម៉ាទិច ទាំងនេះ បានធ្វើអោយ មានការ ថយចុះ អ្នកមិនគោរពច្បាប់ចរាចរណ៍ ច្រើននៅក្នុង ក្រុង Luoyang ហើយរដ្ឋាភិបាល ចិនកំពុងតែធ្វើការ ពិចារណា ដាក់បារាស់ទាំងនេះ នៅតាមផ្លូវ នៃខេត្ត ដទៃទៀតផងដែរ។
Subscribe to:
Post Comments (Atom)
Post a Comment