0

ឆ្នាំ២០១៥ កាន់តែខិតជិតមកដល់ធ្វើអោយ មនុស្សទូទាំងពិភពលោក រង់ចាំអបអរឆ្នាំថ្មី ហើយជាមួយគ្នានោះដែរ ក្រុមហ៊ុន ភេជ្ជៈកម្ពុជា កូកា-កូឡា ក៍បានរៀបចំកម្មវិធី តន្ត្រីទេសចរណ៍ កូកា-កូឡា របស់ខ្លួន ដ៍ធំបំផុត នៅកម្ពុជា ដើម្បីបើកទំពរ័ថ្មី សំរាប់ឆ្នាំ ២០១៥ខាងមុខនេះ។


តន្ត្រីកូកា-កូឡា បានប្រារពឡើង ៤ឆ្នាំ កន្លងមកហើយ ដែលក្នុងឆ្នាំ២០១៥នេះ នឹងបន្តធ្វើឡើង ជាលើកទី៥ របស់ខ្លួន ជាមួយកម្មវិធី​ “ចែងចាំង​ដូច​តារា”។ ក្នុងនោះដែរ កម្មវិធីនេះ នឹងចាប់ផ្តើមដំបូងគេ នៅក្នុងខេត្តសៀមរាប នាថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៤ ជាមួយការប្រឡង ជ្រើសរើសសមត្ថភាព ផ្នែកចម្រៀង នៅតាមស្រុកនីមួយៗ មុនការប្រគំតន្ត្រី ផ្សាយផ្ទាល់ ដ៍កក្រើក ក្នុងការ បើកទំព័រថ្មី សំរាប់ឆ្នាំ ២០១៥ នៅអង្គរឃ្យុងយូ នាថ្ងៃទី ២ មករា ឆ្នាំ២០១៥ (ពីម៉ោង ៦ល្ងាច ដល់ ១០យប់)។


ក្នុងនោះដែរ ក៍មានវត្តមាន តារាចម្រៀង ល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាច្រើន ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ខេមរៈ សិរីមន្ត លោ ឆាយ វីរៈយុទ្ធ និង ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដួង​ទៀត។ព្រឹត្តិការណ៍ ដ៍កក្រើកនេះ រៀប​ចំ​ឡើង​​រយៈ​ពេល​បី ខែ ​ពី​ខែ មករា ដល់​ខែ មីនា ​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន ១០ រួម​មាន សៀមរាប បន្ទាយ​មានជ័យ បាត់ដំបង កំពង់ឆ្នាំង ព្រះសីហនុ កំពត កណ្ដាល ព្រៃវែង កំពង់ចាម និង​ រាជធានី​ភ្នំពេញ។


បេក្ខជន បេក្ខនារី​ជាប់​តាម​បណ្ដា​ខេត្ត​នីមួយៗ នឹង​មក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ រាជធានី​ភ្នំពេញ នា​ខែ មីនា ឆ្នាំ​២០១៥។ ជយលាភី​ក្នុង​កម្មវិធី នឹង​មាន​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​អាជីព និង​ ល្បី​ឈ្មោះ​ដូច​ជា​តារា​មួយ​ចំនួន​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា។ តន្ត្រីកូកា-កូឡា បានឈរលើមូលដ្ឋាន ២ គឺ ជាវេទិកាសម្រាប់យុវជនខ្មែរ បង្ហាញទេព្យកោសល្យ ផ្នែកសិល្បៈចម្រៀង របស់ខ្លួនទៅកាន់ ពិភពលោក និងជាកន្លែង ផ្សារភ្ជាប់ សិល្បៈតន្ត្រីសម្រាប់កំសាន្តប្រកបដោយ គុណភាព។ សូមតាមដានទស្សនា កម្មវិធី តន្ត្រីកូកា-កូឡា ដែលធ្វើការផ្សាយផ្ទាល់តាមរយៈ ស្ថានីយទូរទស្សន៍ MY TV រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់៕



 ប្រភព: khmer-note

Post a Comment

 
Top