0
ខេត្ត​កណ្តាល ៖ ​នគបាល​ព្រហ្ម​ទណ្ឌ​ខេត្តសហការ​ជាមួយនគរបាល​ក្រុងតា​ខ្មៅ និងស្រុក​ស្អាង​កាល​ពីវេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០១៤​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាប់​ពាក់​ពន្ធ័​នឹង​ករណី​ជំរិត​ទារ​ប្រាក់​ពី​អាជីវករ​លក់មាស​នៅផ្សាតា​ខ្មៅចាស់​កាលពី ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ២០១៤ ​វេលា​ម៉ោង ៨និង៤០​នាទី​ព្រឹក​តាម​រយៈះ​ទូស័ព្ទ​ ។

មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​ថាជន​សង្ស័យ​បាន​ឃាត់​ខ្លួនមាន​ឈ្មោះ ពក ឃឿន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​មុខរបរ​លក់​ហ្គាសទីលំ​នៅភូមិ​លេខ៤ ឃុំស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​ប្រើប្រាស់​លេខ​ទូរស័ព្ទ ​088​789113​9 ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ​គង់ លីហ៊ួ ​ភេទស្រី ​អាយុ​២៩ឆ្នាំ ​ ទីលំ​នៅបច្ចុប្បន្ន នៅ​ចំណុច​ផ្ទះ​កើត​ហេតុ​ខាងលើ​ មុខរបរ​លក់មាស ​និងដូរលុ​យ ផ្សា​រតាខ្មៅ​ចាស់​។

នគបាល​​​បានបញ្ជាក់ឱ្យ​ដឹង​ថាកាល​វេលាម៉ោង៨និង​​៤០នាទី​ព្រឹក​ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៤ ​ជន​សង្ស័យ​ឈ្មោះ ពក​ ឃឿន ​បាន​ប្រើ​លេខ​ទូរស័ព្ទ​ខាង​លើ​របស់ខ្លួន ​ទូរស័ព្ទ​មក​លេខ​ទូរស័ព្ទ​ជនរង​គ្រោះ ​(097​9815399) ​ជាច្រើន​ដងជំរិត​ ​ទារ​លុយ​ចំនួន 200ដុល្លារ​ រហូត​មកដល់​ម៉ោង​៤និ​ង​៣០​នាទីរសៀ​ល ដោយ​និយាយ​ថា​ខ្លួន​ជា​ចោរ​ហើយ​មាន​គំរោង​ប្លន់​នៅ​តាម​ផ្សារ​កន្លែង​លក់​មាស​ប្រសិន​បើសិន​ជនរង​គ្រោះ​មិន​វេលុយ​ឲ្យរូប​គេ​តាមវីង​ចំនួន​២០០​ដុល្លា​រ​បើសិន​ពេល​បក្សពួក​របស់ពួក​គេចុះ​មកប្លន់​គេនិង​ទូរស័ព្ទ​មក​ប្រាប់​ជនរង​គ្រោះ​កុំឲ្យ​គ្នាវា​ប្ល​ន់ចំកន្លែងផ្ទះ​លក់ដូរ​របស់ជនរ​ងគ្រោះ ។ ​

នគបាល​បានឱ្យ​ដឹង​ថាក្រោយ​ពីទទួល​បានព័ត៌​មាន តាមរយះ​បណ្ដឹង​របស់ជនរ​ងគ្រោះ ​ដោយមាន​ការចង្អុល​ដឹកនាំពី ​លោក ស្នងការ​និង​ស្នងការរង​ទទួល​យុត្តិធម៌​ចាត់​ឲ្យ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​ស្អាងធ្វើការ​ចុះស្រាវ​ជ្រាវ​ករណីនេះ​តាមសាខាវីង​(Wing) ​ក្នុង​ក្រុងតា​ខ្មៅនិង​ស្រុក​ស្អាង​ដើម្បី​តាមរក​ជនសង្ស័យ​រហូតដល់​ថ្ងៃទី២៣​ខែធ្នូ​ ឆ្នាំ២០១៤​ វេលាម៉ោង​១០​ព្រឹក​កម្លាំង​សមត្ថកិច្ច​ស្រុកស្អាង​បានឃាត់​ខ្លួនជន​សង្ស័យ​ខាង​លើនោះ​បានហើយ​បន្ទាប់​មកក៏​បញ្ជូន​មក​ស្នង​ការដ្ឋាន​ដើម្បីធ្វើការ​សាកសួ ។

ជនសង្ស័យ ​បានសារ​ភាពថា​ខ្លួនពិតជា​បានគំរាម​កំហែងជន​រងគ្រោះ​ខាងលើ ​តាមរយះ​ទូរ​ស័ព្ទ ពិត​ប្រាកដ​មែន​ដើម្បី​យកប្រាក់​២០០ដុល្លារ​ពីជនរងគ្រោះយ​កមកដោះ​ស្រាយ​បញ្ហាជំពាក់​ប្រាក់ថ្លៃ​លក់​ដូរហ្គាស់ ​ គេចំ​នួន​​500​ដុល្លារ ​ហើយត្រូវប​ង់ការប្រា​ក់ឲ្យគេ ៥០​ដុល្លារ​ក្នុង១ខែ​។ បច្ចុប្បន្ន​ជនសង្ស័យ​​​ត្រូវនគបាល​ក​សាង​សុំ​ណុំ​រឿងដើម្បី​ចាក់ការតាម​និតិវិធ។

Post a Comment

 
Top