0

​បុរស​ជាច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ក្លិន​ស្អុយ​ចេញ​ពី​ស្បែកជើង។ តើ​អ្នក​ដឹង​ពី​របៀប​បំបាត់​បញ្ហា​នេះ​ទេ? បើ​មិន​ទាន់​ដឹង​ទេ មើលពី​វិធី​កម្ចាត់​ក្លិន​ស្អុយ​ចេញ​ពី​ស្បែកជើង៖
១. ចាក់​អាកុល​លើ​ក្រពាត់​ស្អាត​មួយ​ដុំ​ក្នុង​បរិមាណ​សមរម្យ រួច​យក​ទៅ​ជូត​ខាង​ក្នុង និងក្រៅ​ស្បែក​ជើង។
២. ដាក់​ដុំ​ឈើ​ម្យ៉ាង​ឈ្មោះ cedar blocks ចូល​ក្នុង​ស្បែកជើង​ចោល​យ៉ាង​ហោច​ណាស់​២៤​ម៉ោង។ បំណែក​ឈើ​នោះ​នឹង​បាន​ស្រូប​យក​ជាតិ​សំណើម និងបំបាត់​ក្លិន​អាក្រក់​ពី​ក្នុង​ស្បែកជើង។
៣. ដាក់​ម្សៅ​ក្នុង​បរិមាណ​ល្មម​ចូល​ក្នុង​ស្បែកជើង មុន​ពេល​ពាក់​ពួកវា។
៤. បាញ់​ទឹកខ្មេះ​ចូល​ក្នុង និង​ក្រៅ​ស្បែក​ជើង ១០​នាទី​ក្រោយ​ធ្វើ​បែប​នេះ​ម្ដង​ទៀត​។ បន្ទាប់​មក​ជូត​សម្អាត​ស្បែកជើង​ ដោយ​ប្រើ​​​កំណាត់​ស្អាត។
៥. ដាក់​ស្បែកជើង​ចូល​ទៅ​ក្នុង​ថង់​ប្លាស្ទិក។ បន្ទាប់​មក​ដាក់​ថង់​ប្លាស្ទិក​នោះ​ចូល​ទៅ​ក្នុង​ទូទឹកកក​មួយ​យប់ ។ ព្រឹក​ឡើង​យក​ស្បែកជើង​ទៅ​ហាល​ក្រោម​ពន្លឺ​ព្រះអាទិត្យ។
៦. ព្យាយាម​រក្សា​ស្បែកជើង​ឲ្យ​នៅ​កន្លែង​ស្ងួត​ល្អ​ជានិច្ច ដោយ​ហាល​ពួកវា​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ ឬ​ទុក​ស្បែកជើង​ក្នុង​ធ្នើរ​ណា​ដែល​គ្មាន​ជាតិ​សើម។
ប្រភពពី: ehow

Post a Comment

 
Top