ព្រះសីហនុ: បុរសអ្នកនេសាទម្នាក់ បានរំលោភសេពសន្ថវៈលើប្អូនថ្លៃស្រី អស់រយៈពេលច្រើនខែ មករហូតដល់មានផ្ទៃពោះ ទើបម្តាយក្មេកដឹង ក៏ប្តឹងប៉ូលិសឲ្យចាប់ខ្លួន។ ជនសង្ស័យ ត្រូវបានចាប់ខ្លួននៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីបែកការដឹងដល់ម្តាយ នៅថ្ងៃទី១៩ ខែធ្នូនេះ។
ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ សិត ភឿន អាយុ ៣២ឆ្នាំ បានលួចស្រឡាញ់គ្នាជាមួយប្អូនថ្លៃស្រី ឈ្មោះ សាក់ សោភ័ណ្ឌ ហៅ អាដាំ អាយុ ១៥ ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០១៤ មកម្ល៉េះ ហើយពួកគេ បានលួចលាក់រួមភេទ រហូតមកដល់សព្វថ្ងៃនេះ ស្រាប់តែនៅថ្ងៃទី១៩ ខែធ្នូនេះ ម្តាយក្មេក មានការសង្ស័យ ហើយនាំកូនស្រីរបស់គាត់ ទៅពេទ្យពិនិត្យឃើញថា កូនស្រីរបស់គាត់មានផ្ទៃពោះ ទើបគាត់រត់ទៅប្តឹងប៉ូលិស ឲ្យចាប់ខ្លួនតែម្តង។ ជនសង្ស័យ ត្រូវបានប៉ូលិសក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕
ប្រភព: vow-news
Home
»
ព័ត៌មានជាតិ
» បងថ្លៃប្រុស រំលោភប្អួនថ្លៃស្រី រហូតដល់មានផ្ទៃពោះ ម្តាយក្មេងដឹង ប្តឹងប៉ូលិស
Subscribe to:
Post Comments (Atom)
Post a Comment