រន្ធត់ ស្រក់ទឹកភ្នែក! តារាស្រីល្បីថៃ Araya ត្រូវបាន មិត្ដប្រុសសុំរៀបការ ជាមួយនឹង ចិញ្ចៀនពេជ្រ (វីដេអូ)
ថៃ៖ នាង Araya Alberta Hargate ដែលជា តារាសម្ដែង, តារាបង្ហាញម៉ូត និង ជាពិធីការនី ដែលមាន កេរ្ដិ៍ឈ្មោះ ល្បី ប្រចាំ ប្រទេសថៃ ត្រូវបាន មិត្ដប្រុស ស្នើរសុំ រៀបការ រហូតធ្វើឲ្យ នាង ស្រស់ទឹកភ្នែក កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៤ ម្សិលមិញនេះ។
តាមប្រភពពី អ្នកគាំទ្រនាង ដែលបាន ថតយកនូវ ទិដ្ឋភាព ទាំងស្រុង ក្នុងពិធី ដ៏រំភើបមួយនេះ បានឲ្យ ដឹងថា តារាស្រី វ័យ ៣៣ឆ្នាំរូបនេះ បានទទួលភាព ភ្ញាក់ផ្អើលជាខ្លាំង ដែលធ្វើឲ្យ នាងស្រក់ទឹកភ្នែក ដោយសារតែ ទង្វើរមិត្ដប្រុស ជាទីស្រឡាញ់នាង លុតជង្គង់ និងបង្ហាញពី ចិញ្ចៀនភ្ជាប់ និស្ស័យនៅ ចំណោមមុខ មនុស្សជាច្រើន។
នៅក្នុងនោះ ក៏បានឲ្យ ដឹងទៀតថា មាន បងប្អួន ក៏ដូចជា ក្រុមគ្រួសារ អ្នកទាំងពីរ ក៏បាន ចូលរួមក្នុងពិធីនេះ ដូចគ្នា ខណៈដែល ពិធីអាពាហ៍ពិពាហ៍ អ្នកទាំងពីរ នឹងប្រព្រឹត្ដឡើង នៅពេលណា ពុំទាន់ បានបញ្ជាក់នោះទេ។
វីដេអូ៖ បង្ហាញពី ការសុំរៀបការ
បន្តពី:khmerload






Post a Comment