-កម្លាំង នគរបាលមូលដ្ឋាន ចុះទៅការពារខ្លាច ប្រជាពលរដ្ឋ ផ្អើលទៅបូមយកប្រេង
កំពង់ចាម : រថយន្តដឹកប្រេង របស់ក្រុមហ៊ុនសូគីម៉ិច មួយគ្រឿង ពេលកំពុងបើកបរក្នុង ទិសដៅចេញពី រាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ចាម ស្រាប់តែជិតដល់ផ្លូវបំបែក ក្នុងភូមិតាពយ ឃុំបាធាយ ស្រុកបាធាយ បានក្រឡាប់ ធ្លាក់ផ្លូវ សង្ស័យអ្នកបើក រថយន្តងងុយដេក ប៉ុន្តែគ្រោះ ថ្នាក់ចរាចរដោយខ្លួនឯងនេះ មិនបណ្តាល អោយមាន គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ហើយប្រេងនៅក្នុងស៊ីទែន លើរថយន្តក៏មិន កំពប់ផងដែរ។
មន្ត្រីនគរបាលស្រុកបាធាយ បានអោយដឹងក្រោយកើត ហេតុភ្លាមៗថា នៅវេលាម៉ោងជាង១២ ថ្ងៃត្រង់ ទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ រថយន្តដឹកប្រេង របស់ក្រុម ហ៊ុនសូគីមុិច បានធ្វើដំណើរ ចេញពីភ្នំពេញ ក្នុងគោលបំណង យកប្រេងទៅចែក ចាយនៅខេត្តកំពង់ចាម ស្រាប់តែពេលកំពុងបើកជិត ដល់ផ្លូវបំបែកថ្នល់កែង ក៏ក្រឡាប់ពីលើ ផ្លូវចូលប្រឡាយទឹកតែម្តង ។
ចំពោះគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្តដឹកប្រេង ចំណុះ ២១០០០លីត្រ ខាងលើនេះ ស្នងការនគរបាលខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាយ៉ាងដាច់ម៉ាត់ ទៅកាន់អធិការនគរបាល ស្រុកអោយបញ្ជូន កម្លាំងនគរបាល ទៅយាមកាមនៅទី នោះ ខ្លាចមានប្រជាពលរដ្ឋ នាំគ្នាផ្អើល ហើយទៅដួស ប្រេង ដែលអាច បង្កជា គ្រោះថ្នាក់ តាមគ្រោះអគ្គិភ័យជាដើម ។
លោកស្នងការ បានបញ្ជាក់ថា ចំពោះបញ្ហានេះ លោកបានដាក់បញ្ជាទៅសមត្ថកិច្ចរបស់លោក ដោយមិន អនុញ្ញាតដាច់ខាត អោយប្រជាពលរដ្ឋចូលទៅ ក្បែរ ដើម្បីចង់កើបប្រេង ដែលអាចប្រឈមមុខនឹង គ្រោះថ្នាក់ ផ្សេង ៗ ។ លោកស្នងការ បែន រ័ត្ន បានបន្តទៀតថា សមត្ថកិច្ចរបស់លោក នឹងយាមកាមរហូតរថយន្ត ស្ទូច របស់ក្រុមហ៊ុន មកស្ទូច និងផ្ទេងប្រេងរួចរាល់ ហើយសិន ។
យ៉ាងណាក៏ដោយគ្រោះថ្នាក់ចរាចរដោយខ្លួនឯងរបស់ រថយន្តដឹកប្រេងក្រុមហ៊ុន សូគីម៉ិចខាងលើនេះ មិនបាន ធ្វើអោយមានគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋណាម្នាក់ ដែលធ្វើដំណើរតាមដងផ្លូវនោះឡើយ ។
ប្រភពពី: ដើមអម្ពិល
Home
»
ព័ត៌មានជាតិ
» រថយន្តដឹកប្រេង ក្រុមហ៊ុន សូគីម៉ិច ក្រឡាប់ធ្លាក់ផ្លូវ សំណាងល្អ គ្មានអ្នករងគ្រោះ(21-12-2014)
Subscribe to:
Post Comments (Atom)
Post a Comment